www.aboutasiaschools.org

>> free volunteering in Siem Reap, CAMBODIA with ABOUTAsia Schools : www.aboutasiaschools.org

Tuesday, May 8, 2012


ប្រតិ​ភូ​ក្រសួង​អប់​រំ​ថៃ​ធ្វើ​ទស្សន​កិច្ច​ស្វែង​យល់​ពី​សក្តា​នុពល​ផ្នែក​អប់រំ

ក្រុង​ប៉ោយ​ប៉ែត ៖​​ ​ប្រតិភូ​ក្រសួង​អប់​រំ​នៃ​​ព្រះរាជា​ណាចក្រ​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ​​បាន​ចូលមក​​​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​ដើម្បី​ធ្វើ​ទស្ស​ន​កិច្ច​ស្វែង​យល់​ពី​សក្តា​នុ​ពល​ផ្នែក​អប់​រំ​របស់​កម្ពុជា នៅ​ក្រុង​ប៉ោយ​ប៉ែត​ ។ ប្រតិ​ភូ​មួយ​ក្រុម​ខាង​លើ​​មាន​គ្នា​៨​នាក់​ជា​មួយ​រថយន្ត​ប្រភេទ​១២​កៅ​អី​មួយ​គ្រឿង​ដឹក​នាំ​ដោយ​លោក​ស្រី​ស៊ុងផន ផឹង​ភូន មក​ពី​ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​​ថៃ ។ ប្រតិ​ភូ​មួយ​ក្រុមនេះ​​ ​ត្រូវ​បាន​ទទួល​ស្វា​គមន៍​ដោយ​តំណាង​ការិយាល័យ​អប់​រំ​ក្រុង​ប៉ោយ​ប៉ែត​ និង​គ្រូ​បង្រៀន​​មួយ​ចំនួន​បាន​ទៅ​ទទួល​​​ដល់​ច្រក​ទ្វារ​ផង​ដែរ ។....[សូមចុចត្រង់នេះដើម្បីអានបន្ត]....

Monday, May 7, 2012


ភ្នំពេញៈ ក្រុមអ្នកស្ម័គ្រចិត្តកូរ៉េរបស់ KOICA ដែលជាក្រុមទី២ សម្រាប់ឆ្នាំ២០១២នេះ បានមកដល់ ប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ក្រោមការសម្របសម្រួលរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំនៅកម្ពុជា។.....[សូមចុចត្រង់នេះដើម្បីអានបន្ត]......

សិស្សានុសិស្ស ចំនួន២២៣នាក់ ខកខានមិនបាន ចូលរៀន ព្រោះគ្មានសាលា

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២៣១គ្រួសារ នៅក្នុងភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានអំពាវនាវសុំឲ្យក្រសួងអប់រំ យុវជននិងកីឡា រួមទាំងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយកសាងអគារសិក្សាចំនួន១ខ្នងមាន៦បន្ទប់ បន្ទាប់ពីអគារសិក្សាមួយខ្នងដែលមានបីបន្ទប់ នៅក្នុងភូមិបច្ចុប្បន្ន ត្រូវបានខ្យល់ ព្យុះបក់បោកយ៉ាងខ្លាំង ធ្វើឲ្យបើងដំបូល និងដួលរលំសាលារៀន ហើយបញ្ហានេះមិនអាច ធ្វើឲ្យសិស្សានុសិស្ស ចំនួន២២៣នាក់ចូលរៀនបាន ទៀតនោះទេ។.....[សូមចុចត្រង់នេះដើម្បីអានបន្ត]......

Thursday, May 3, 2012


ចែក​សញ្ញា​បត្រ​បណ្តុះ​បណ្តាល​កុំ​ព្យូទ័រ​​​​ដល់​សិស្ស81នាក់​

ខេត្ត​កំពង់​​​ធំ​ ៖ សិស្ស​​មក​ពី​​វិទ្យាល័យ​​ចំនួន​២ក្នុង​ខេត្ត​កំពង់ធំ​ដែល​បាន​​បញ្ចប់​​​ការ​បណ្តុះ​បណ្តាល​​​វគ្គ​ជំនាញ​​កុំ​ព្យូទ័រ​​ ត្រូវបាន​​រៀបចំ​​ពិធី​ចែក​សញ្ញា​បត្រ​​ កាលពី​ថ្ងៃទី​១ ឧសភា ២០១២  ក្រោម​អធិបតីភាព​​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍ ។​ ...[សូមចុចត្រង់នេះដើម្បីអានបន្ត]....

មូល​និធិស្រា​បៀរ​អង្គរ​យក​សម្ភារ​សិក្សាឧបត្ថ​ម្ភ​ដល់​អនុ​វិទ្យាល័យ​វត្ត​អង្គ​សីមា

ខេត្ត​តាកែវ​​ ៖ កាលពី​ថ្ងៃទី​២៩ មេសា​ ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​សាខា​ខេត្ត​តាកែវ​ បាន​នាំ​យក​សម្ភារ​សិក្សា​មួយ​ចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​​​អនុវិទ្យាល័យ​វត្ត​អង្គ​សីមា ស្ថិត​នៅឃុំ​សំរោង​ ស្រុក​ត្រាំ​កក់​។ ​ពិធី​ផ្តល់​អំណោយ​សម្ភារ​សិក្សា​នេះ​ ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​.....[សូមចុចត្រង់នេះដើម្បីអានបន្ត].....

មជ្ឈ​មណ្ឌល​​អប់​រំ​ពី​​ចម្ងាយ​​ដំ​បូង​​​បង្អស់​​នៅ​ប្រទេស​កម្ពុជា​

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ទីភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការ​​អន្ដរជាតិ​កូរ៉េ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​កូយ​កា នឹង​ប្រគល់​មជ្ឈមណ្ឌល​អប់រំពី​ចម្ងាយ 
(e-Leaning Center) ជូន​កម្ពុជា នា​ថ្ងៃ​ទី​០៤  ឧសភា ឆ្នាំ​២០១២ នៅ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា ក្នុង​ពិធី​ដែល​នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាពលោក​ អ៊ឹម សិ​ទ្ធី រដ្ឋមន្ដ្រី​ក្រសួងអប់​រំ​​ យុវជន និង​កីឡា និង​លោក​ គី​ម ហាន​ស៊ូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ ។.....[សូមចុចត្រង់នេះដើម្បីអានបន្ត].....