www.aboutasiaschools.org

>> free volunteering in Siem Reap, CAMBODIA with ABOUTAsia Schools : www.aboutasiaschools.org

Monday, January 2, 2012


នៅ​ប៉ោយប៉ែត ក្នុងពេល​ឆ្លង​ឆ្នាំ​ថ្មីទទួល​អ្នកទេសចរ​ប​រទេស​ច្រើន ខណៈដែល​ដៃគូ​អភិវឌ្ឍន៍ កត់សម្គាល់​ពី​ការរីកចម្រើន​

ឱកាស​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ចាស់​២០១១ និង​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១២ កាលពី​រាត្រី​ចុងឆ្នាំ ថ្ងៃទី​៣១​ធ្នូ ចូល​ថ្ងៃទី​១ មករា ឆ្នាំ​២០១២ នៅ​សួន​កុមារ កណ្ដាល​ទី​រួម​ខេត្តបន្ទាយមានជ័យ លោក ម៉ារ​តាំង ម៉ាំង​ឌី​យោ ជនជាតិ​ស្វី​ស និង​ចូលសញ្ជាតិ​ខែ្មរ ជា​នាយក​អង្គការ​កុមារ​មេគង្គ ប្រចាំ​កម្ពុជា ថ្លែងថា ១៤ ឆ្នាំមុន ក្នុង​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប ផ្លូវ​លំបាក គ្មាន​សន្តិសុខ សុវត្ថិភាព​គ្រប់គ្រាន់​ទេ ហើយ​ចំណាយពេល​ធ្វើដំណើរ​យូរ​ទៅកាន់​ភ្នំពេញ​។ សាលារៀន​ពុំ​គ្រប់គ្រាន់ គ្មាន​ទូរស័ព្ទ អ៊ិន​ធឺ​ណែ​ត សិស្ស​ត្រូវ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​តាំងពី​អនុវិទ្យាល័យ​។ តែ​ឥឡូវ បាន​រីកចម្រើន​ច្រើន​គ្រប់​វិស័យ​។​

No comments:

Post a Comment